សុំទោសរួចខ្លួន! ពូហុន តារា tik tok ដែលច្រៀងប៉ះពាល់តម្លៃស្ត្រីខ្មែរ ពេលនេះត្រូវសមត្ថកិច្ច ចាប់ដុះក្អែលហើយ

0

ភ្នំពេញ៖ ក្រុមកាងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរ​បា​លខេត្ដកំព​ង់​ស្ពឺ​ ក្រោយទទួលបាន​ការចង្អុល​ណែ​នាំ ​ពី​លោកឧត្តម​សេ​នីយ៍​ទោ​ សម​ សាមួន​ ស្ន​ងការ​នគ​របាល​ខេត្ត​ ឱ្យ​​ស្រាវ​ជ្រាវ​គណ​នី​ tik tok ឈ្មោះ​ពូហុន​ ដែលបានច្រៀងចម្រៀង reb re​m​ix បទ​”ឆ្នាំ​ថ្មី​ ២០២១​ KD ឡើងថ្លៃ​” ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​ សីលធម៌​សង្គម​​របស់​ខ្មែរ​យើង​ ពិសេសធ្វើឱ្យ​មហាជនអ្នកនិយម បណ្ដាញសង្គម​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ សំណូមពរ​​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ ចាត់វិ​ធានការ​ចំពោះ​បុ​គ្គល​ ជាម្ចាស់​គណ​នី​តិកតុក​ ឈ្មោះ​ពូហុន​ នេះទៅតាម​ច្បាប់។

ជាលទ្ធផលនៅថៃ្ងទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ សមត្ថកិច្ច​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ ​បានចុះស្រាវ​ជ្រាវ​ និងអញ្ជើញបុគ្គលឈ្មោះ​ ហួន​ ហុន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ មុខរបរ​​អ្នករត់តុនៅហាង BBQ សាច់​អាំងមួយកន្លែងក្នុងក្រុងច្បារមន​ យក​មកធ្វើ​ការ​សាកសួ​រ​ស្វែងរក​ប្រភពពិត​ បុគ្គល​ខាងលើ​បានទទួល​ស្គាល់សារភាព​ថា​ ខ្លួន​គឺជាម្ចាស់គណនី​ តិកតុក​ ឈ្មោះ​ពូហុន​ ពិតជាបានធ្វើបទចម្រៀងដែល មានអត្ថន័យមិនស​មរម្យ និងបាន​បង្ហោះទៅក្នុង បណ្ដាញ​ ti​k to​k ចែកចាយ​ជាសាធារ​ណៈប្រាកដមែន។

ដោយសារ​ខ្វះការគិតគូរពិចារណា គ្រប់ជ្រុងជ្រោ​យការភ្លើតភ្លើនភ្លេចភ្លាំង​ មិន​បានគិតពីតម្លៃនៃស្រ្ដីខ្មែរ​ ព្រោះតែចង់ល្បីនៅក្នុង​បណ្ដាញសង្គម​ធ្វើ​ឱ្យ​បុគ្គល​ ហួន​ ហុន​ ធ្វើ​​នូវ​ទង្វើ​មិនគម្បីដែលមហា​ជន​មិនអាចទទួល​យកបាន​ ក្រោយ​ដឹងអំពីកំហុសបុ​គ្គល​ ហួន​ ហុន​ បានសុំការ​អធ្យាស្រ័យ​លើកលែង​ទោស ​និងសុំទោស​ពីសំ​ណាក់​បងប្អូន​ប្រជាពលរដ្ឋ​ នៅទូទាំង​ប្រទេស​ អ្នក​និយម​បណ្ដាញសង្គម​ មេត្តា​អត់ឱន​យោគយល់កុំ​ប្រកាន់​ទោសចំពោះទង្វើអសីល​ធម៌នេះផង​ ជាថ្មី​ម្ដង​ទៀត​ សូមមេត្ដាផ្ដល់ឱ​កាសដើ​ម្បី​បានធ្វើការកែខ្លួនជាថ្មី​ ហើយសូ​ម​ប្ដេជ្ញាថា​ ចាប់​ពី​ថៃ្ងនេះទៅ​ ឈប់លេង​បណ្ដាញស​ង្គម​ទៀតហើយ​ ៕