Solskjare៖ Daillo នឹងអាចលេងឲ្យឈុតធំរបស់បិសាចក្រហម ក្នុងពេលឆាប់ៗនេះ

0

កីឡាករខ្សែប្រយុទ្ធវ័យក្មេងទើបតែ១៨ឆ្នាំ Daillo ទីបំផុតគឺអាចបង្ហាញខ្លួនជាលើកដំបូង ឲ្យក្លឹបបិសាចក្រហម Man UTD ហើយទោះបីជាក្នុងរយៈពេលខ្លីប៉ះនឹង Real Sociedad ក្តីប៉ុន្តែតាមការបញ្ជាក់ របស់គ្រូបង្វឹកជឿជាក់ថាកីឡាករ នឹងអាចបង្ហាញខ្លួនឲ្យឈុតធំក្នុងពេលឆាប់ៗនេះ។

លោក Solskjare ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD បាននិយាយថាកីឡាករ Amad Diallo គឺកាន់តែកៀកក្នុងការបង្ហាញខ្លួន ឲ្យឈុតធំជាលើកដំបូងបាន ហើយនៅក្រោយពេលដែលខ្សែប្រយុទ្ធរូបនេះ បានបង្ហាញខ្លួនលេងដំបូងឲ្យក្លឹប ក្នុងការប្រកួតជ័យជំនះលើ Real Sociedad ក្នុងលទ្ធផល៤ទល់នឹង០ កាលពីយប់មិញក្នុងព្រឹត្តិការណ៍ ពានរង្វាន់ Europa League។

គួរឲ្យដឹងដែរថាកីឡាករវ័យ១៨ឆ្នាំ Diallo រូបនេះបានផ្ទេរមកពីក្លឹបអ៊ីតាលី Atalanta កាលពីខែមករា ហើយទើបតែបានបង្ហាញខ្លួនលេង ឲ្យក្លឹបដំបូងកាលពីយប់មិញបានត្រឹមតែ ៧នាទីចុងក្រោយ ដោយបានប្តូរចូល ជំនួសកីឡាករ Greenwood៕

ប្រែសម្រួល៖ Lee