អនាគតរបស់ Mbappe នឹងត្រូវសម្រេចចិត្តក្នុងពេលឆាប់ៗនេះ

0

គ្រូបង្វឹកក្លឹប PSG សញ្ជាតិអាហ្សង់ទីនលោក Pochettino មកដល់ពេលនេះនៅតែមានទំនុកចិត្តថា ម្ចាស់ពានរង្វាន់ពិភពលោក កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួល Mbappe នឹងនៅតែអាចបន្តលេង ជាមួយនឹងក្លឹបដដែល នៅក្នុងកុងត្រាថ្មីនាពេលខាងមុខ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកគ្រូបង្វឹកថ្មីរូបនេះ ក៏បានបញ្ជាក់ដែរថាអ្វីៗនឹងត្រូវសម្រេចចិត្ត ជាផ្លុវការក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ ហើយលោកនៅតែមានទំនុកចិត្ត ថាក្លឹបនឹងអាចធ្វើរឿងនេះបានជោគជ័យ។ការប្រកាសនេះធ្វើឡើងនៅចំពេលដែល មានព័ត៌មានជាថ្មីអំពីការចាកចេញជាពិសេស ក្រោយការប្រកួតប៉ះនឹងក្លឹបខ្លាំង
Barcelona ហើយស៊ុតបានរហូតទៅដល់ ៣គ្រាប់ម្នាក់ឯងផង។

Pochettino បាននិយាយថា៖ Mbappe គឺជាកីឡាករលំដាប់ពិភពលោក មានសក្តានុពល និងសមត្ថភាពល្អបំផុត ដូចនេះក្លឹបគឺនឹងមិនអាចខ្វះគាត់បានឡើយ ហើយខ្ញុំគិតថាក្នុងពេលឆាប់ៗនេះកុងត្រាថ្មីនឹងត្រូវធ្វើឡើង៕

ប្រែសម្រួល៖ Lee