បន្តិចទៀតនាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសារពិសេសទៅកាន់ ពលរដ្ឋទូទាំងប្រទេស

0

ភ្នំពេញ៖ នៅម៉ោង ៩ព្រឹកបន្តិចទៀតនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត ៕

ទន្ទឹមគ្នានោះដែរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ កុម្ភៈនេះថា នៅថ្ងៃនេះអាចមានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជាបញ្ហាអ្វីឲ្យប្រាកដនោះគ្រាន់តែ បង្ហើបឲ្យដឹងថា ជាបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ។

លោករដ្ឋមន្ត្រីព័ត៌មាន បានបញ្ជាក់ខ្លីយ៉ាងដូច្នេះថា «ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។ សូមរង់ចាំ ដំណឹងពីសុខាភិបាល» ៕