Rashford កៀកនឹងកំណត់ត្រាមួយ ដែលធ្លាប់ធ្វើបានដោយលោកតា Bobby Charlton

0

ការប្រកួតជុំទី៣២ ដែលបានធ្វើឡើងកាលពីយប់មិញនេះ បានធ្វើឲ្យ Marcus Rashford អាចស៊ុតបញ្ចូលទី បាន១គ្រាប់ផងដែរ និងក៏ជាគ្រាប់បាល់ទី៧របស់គាត់ ហើយនៅរដូវកាលនេះ នៅក្នុងពានរង្វាន់ក្នុងតំបន់អ៊ឺរ៉ុប។

កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ គឺត្រូវបានគេមើលឃើញថាកាន់តែកៀក ទៅនឹងកំណត់ត្រារបស់លោកតា Bobby Charlton ហើយនៅក្នុងការរកគ្រាប់បាល់ច្រើនបំផុត ក្នុងពានរង្វាន់អ៊ឺរ៉ុប ក្នុងមួយរដូវកាលដែលលោកតា ធ្លាប់ធ្វើបានកាលពីឆ្នាំ១៩៦៤។

គ្រានោះលោកតា Charlton អាចធ្វើបានទៅដល់៨គ្រាប់ ដែលនេះមានន័យថា Rashford ត្រូវការតែមួយគ្រាប់ប៉ុណ្ណោះ ដើម្បីអាចបំបែកកំណត់ត្រានេះបានប៉ុន្តែ Man UTD បានធ្លាក់ចេញពី Champion League ទៅហើយ គឺនៅសល់តែ Europa League មួយទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee