យោងតាម Goal បានធ្វើការអះអាងថា កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi គឺបានបញ្ជាក់ហើយថា លោកមិនដែលបានធ្វើការនិយាយជាមួយ នឹងអ្នកណាម្នាក់នៅក្លឹបជើងឯកបារាំង PSG ឡើយ ហើយក៏មិនទាន់បានសម្រេចចិត្ត ចំពោះអនាគតរបស់ខ្លួនឯងឡើយដែរ។
ប្រភពដដែលបានសរសេរទៀតថា មិនថាក្លឹប PSG ឬ Man City ព្រមទាំងក្លឹបណាផ្សេងក្តីក៏ Messi មិនដែលបានទាក់ទងនោះឡើយ ចាប់តាំងតែពីមានផ្ទុះព័ត៌មានចាកចេញ តាំងតែពីរដូវក្តៅមុន ហើយក្នុងនោះក៏អះអាងដែរថា កុងត្រាដែលត្រូវបន្តជាមួយនឹង Barcelona ក៏រឹតតែមិនអាចទាន់បានធ្វើនៅឡើយដូចគ្នា។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ កុងត្រារបស់កីឡាករ Messi នឹងផុតកំណត់នារដូវក្តៅខាងមុខនេះហើយ ប៉ុន្តែព័ត៌មាននៃការផ្ទេរចេញពីអេស្បាញ នៅតែកើតមានជាបន្តបន្ទាប់ ដែលក្នុងនោះខ្លាំងជាងគេគឺ PSG និង Man City ផង៕
ប្រែសម្រួល៖ Lee