Mourinho ប្រាប់ថាមិនសប្បាយចិត្ត ចំពោះអជ្ញាកណ្តាល

0

គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត និងមិនពេញចិត្តឡើយចំពោះការងាររបស់ក្រុមអជ្ញាកណ្តាល កាលពីប្រកួតដែល Spurs ចាញ់ Chelsea ក្នុងលទ្ធផល ១ទល់នឹង០។

លោក Mourinho បានថែមទាំងធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអជ្ញាកណ្តាលលោក Andre Marriner ផងដែរ ដែលជាអ្នកបានផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅឲ្យ Chelsea និងជាគ្រាប់តែបាល់តែ១គ្រាប់គត់ ដែលបានកើតឡើងក្នុងការប្រកួត ហើយជាការប្រកួតបរាជ័យ លើកទី៣របស់លោក Mourinho នៅក្នុងលីគ។

បាល់១១ម៉ែត្រដែលធ្វើបានដោយ Jorginho នៅនាទីទី២៤ បានធ្វើឲ្យ Spurs ធ្លាក់ទៅលេខរៀងទី៨ ហើយជួយឲ្យ Chelsea ឡើងទៅលេខរៀងទី៦ បណ្តោះអាសន្នមាន៣៦ពិន្ទុ ឈរពីក្រោយ West Ham លេខរៀងទី ៥មាន៣៨ពិន្ទុ៕

ប្រែសម្រួល៖ Lee