លោក Andrea Pirlo គ្រូបង្វឹកក្លឹប Juventus បាននិយាយកាលពីពេលថ្មីៗនេះថា កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ត្រូវការសម្រាក ទើបលោកសម្រេចចិត្ត ដូរកីឡាកររូបនេះចេញ អំឡុងប្រកួតដ៏តឹងតែង ពេលប៉ះជាមួយ Inter Milan។
លោកបានលើកឡើងថា៖ ” ខ្ញុំយល់ច្បាស់ពីអារម្មណ៍ មិនសប្បាយចិត្ត ពេលកីឡាករចេញពីប្រកួតមួយ ដែលគេចង់ជួយក្រុមរបស់គេ។ តែវាគ្មានច្បាប់ណា មកហាមឃាត់ថា Ronaldo ដូរចេញមិនកើតទេ ” ។
លោកបានបន្តថា៖ ” Ronaldo ជាកីឡាករគ្រឹះរបស់យើងក៏ពិតមែន តែគេក៏ត្រូវការសម្រាកដកដង្ហើមដែរ ព្រោះគេត្រូវតែលេងឲ្យល្អជានិច្ច ” ។
បុរសជនជាតិអ៊ីតាលី ក៏ទម្លាយទៀតថា លោកបានប្រាប់ Ronaldo ឲ្យសម្រាកត្រៀមប្រកួតប៉ះនឹងក្រុមខ្លាំង Roma នៅក្នុងថ្ងៃសៅរ៍ខាងមុខនេះ៕