ខ្សែប្រយុទ្ធ Neymar បានអះអាងថា រឿងឱ្យឈប់រៀបចំកម្មវិធីជប់លៀងនានា គឺមិនអាចទៅរួចនោះទេ ព្រោះរូបគេធំហើយ មិនមែននៅក្មេងដូចពីមុនឡើយ។ Neymar ជាកីឡាករមានតម្លៃខ្លួនផ្ទេរ ជាប់កំណត់ត្រាថ្លៃបំផុតនៅលើពិពភលោក ដោយការផ្លាស់មកពីក្រុម Barcelona ក្នុងតម្លៃ ២២២ លានអឺរ៉ូ កាលពីឆ្នាំ ២០១៧ កន្លងទៅ។
ការមកលេងនៅបារាំងនេះ គេសង្កេតឃើញថា កីឡាករប្រេស៊ីលរូបនេះ កាន់តែមានជីវិតស៊ីវិល័យ ដោយគ្រប់ថ្ងៃខួបកំណើតរបស់គេ តែងតែរៀបចំជប់លៀងធំៗ។ ការជប់លៀងនោះទៀតសោត ក៏ធ្វើឱ្យមានមតិរិះគន់ច្រើនផងដែរ ដែលខ្លះថារូបគេរៀងធ្លាក់ទម្រង់លេង និងមានបញ្ហារបួសច្រើន នេះគឺដោយសារតែ ការមិនតមអាហារត្រឹមត្រូវ និងមានកម្មវិធីដាច់យប់ច្រើនពេក។
ទាក់ទងនឹងរឿងនេះ Neymar បានបញ្ជាក់ថា “គ្រប់មនុស្សលើលោក ត្រូវតែមានការសប្បាយខ្លះ ការងារខ្លះ។ រូបគេមិនអាចបោះបង់ចោល ការជប់លៀង សប្បាយបានឡើយ ព្រោះគេធំហើយ”។ ទន្ទឹមគ្នានេះដែរ Neymar ក៏ទទួលស្គាល់ដែរថា ប្រសិនបើរូបគេ បោះបង់ការជប់លៀងទាំងអស់ចោល ហើយផ្តោតលើបាល់ទាត់ ១០០% នោះគឺ Impossible៕