កីឡាករខ្សែប្រយុទ្ធប្រេស៊ីល កំពូលលេងក្បាច់ Neymar ត្រូវបាន the Goal នៅថ្ងៃនេះបានសរសេរថា នឹងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG ក្នុងរយៈពេល ៤ឆ្នាំទៀត។
កន្លងមកចុងក្រោយនេះព័ត៌មាន នៅតែបន្តកើតឡើង ចំពោះគាត់ថាតើកីឡាកររូបនេះ នឹងអាចបន្តលេងនៅបារាំង ឬក៏ត្រូវវិលត្រឡប់ ដើម្បីអាចជួបជាមួយ នឹងអតីតមិត្តរួមក្លឹប Lionel Messi វិញ។
ជាក់ស្តែងពេលនេះ Neymar កំពុងព្យាយាម កែសម្រួលលក្ខខណ្ឌមួយចំនួន ចេញពីកុងត្រារយៈពេលវែងចុងក្រោយនេះ ហើយសង្ឃឹមថា PSG នឹងអាចបញ្ចប់ទៅក្នុងពេលឆាប់ៗ នេះជាមិនខាន ៕