Liverpool បរាជ័យនៅ Anfield ក្រោមលទ្ធផល ១-០ ជាមួយ Brighton (Video)

0

Liverpool នៅបន្តបរាជ័យនៅកីឡដ្ឋាន Anfield ជាលើកទីពីរ ក្រោយលេងចាញ់ក្រុម Brighton ក្នុងលទ្ធផល ០-១ ក្នុងសប្ដាហ៍ទី ២២ ។

កាលពី ២សប្ដាហ៍មុន Jurgen Klopp រក្សាកំណត់ត្រាមិនដែលចាញ់សោះ ក្នុងទឹកដីនៅ Premier League រយៈពេលជាង ៣ឆ្នាំ ពោលគឺចាប់តាំងពីរឆ្នាំ ២០១៧ មក។ ទោះជាយ៉ាងណាក្រោយភ្លាត់ចាញ់ Burnley ១-០ ហង្សក្រហម Liverpool បានបន្តលទ្ធផលចាញ់ បន្ថែមទៀតក្នុងការប្រកួតយប់មិញ។

Brighton មានទម្រង់លេងទប់ ប៉ុន្តែវាយបកមួយៗ ច្បាស់ៗ ធ្វើឲ្យពួកគេមានឱកាស ស៊ុតចូលគោលដៅ៤ ដង ខុសគោល ដៅ ៦ ដង ក្នុងនោះរកបាន ១គ្រាប់ នៅនាទី ៥៦ ដោយកីឡាករ Steven Alzate។ដោយឡែក Liverpool វិញ កុំថាឡើយដល់រកគ្រាប់ គ្រាន់តែឱកាសស៊ុតចំគោលដៅ គឺសឹងតែគ្មានផង៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=7ooIVFr7Q-U