Pep ប្រាប់ពេលវេលាដែល Aguero អាចវិលត្រឡប់វិញ

0

មកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បានខកខានការប្រកួតឲ្យក្លឹបមេឃខៀវ
Man City រយៈពេល៦ប្រកួតមកហើយ បន្ទាប់ពីឃុំខ្លួនក្រោយងើបពីរបួសក្បាលជង្គង់ តាំងតែពីដើមរដូវកាល។

យោងតាមការបញ្ជាក់របស់លោក Pep Guardiola នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធរូបនេះនឹងត្រូវ
ការពេលវេលាយ៉ាងហោចណាស់ ២ឬ៣សប្តាហ៍ទៀត ដើម្បីអាចវិលត្រឡប់មកជួយក្លឹបវិញបាន។

ការខកខានរាប់ចាប់តាំងតែពីខែតុលា ប៉ុន្តែធ្លាប់ត្រូវបានដាក់ឈ្មោះចូលប្រកួតវិញទៅហើយ នៅក្នុងការប្រកួតពានរង្វាន់
FA Cup ប៉ះនឹងក្រុម Birmingham City កាលពីថ្ងៃទី១០ខែមក រាប៉ុន្តែបែរជាត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩
ទៅវិញបន្ថែមទៀត៕

ប្រែសម្រួល៖ Lee