Home ព័ត៌មានកីឡា Carlton Cole និយាយថា Tomas Soucek ខ្លាំងជាង Fernandes ទៅទៀត

Carlton Cole និយាយថា Tomas Soucek ខ្លាំងជាង Fernandes ទៅទៀត

0

អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមម្នាក់ របស់ក្លឹបញញួរធំ West Ham លោក Carlton Cole កាលពីម្សិលមិញ បាននិយាយ សរសើរយ៉ាងខ្លាំង ចំពោះកីឡាករម្នាក់របស់ West Ham ហើយអាចធ្វើឲ្យមានឥទ្ធិពលយ៉ាងខ្លាំង ចំពោះទំរង់លេង របស់ក្លឹបផងដែរ។

លោក Cole បាននិយាយទៀតថាកីឡាករ Tomas Soucek គឺជាកីឡាករចំណូលថ្មីដ៏ល្អបំផុតរបស់ក្លឹប ហើយបើនិយាយពីបច្ចុប្បន្ន ទំរង់លេងរបស់គាត់គឺខ្លាំងជាងកីឡាករ Bruno Fernandes ទៀតផង។

សូមជម្រាបថា Soucek បានផ្ទេរមកពីក្លឹប Sporting CP កាលពីខែមករាឆ្នាំទៅ ក្នុងតម្លៃប្រមាណជា ១៩លានផោន ហើយរដូវកាលនេះ គាត់ក៏បានស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្លឹប និងកំពុងនាំឲ្យក្លឹបឡើង ទៅដល់លេខរៀងទី ៥ក្នុងតារាងផងដែរ៕

Previous articleប៉ូលិស បកស្រាយរឿងសរសេរ ប័ណផាកពិន័យខុស ដែលជាក់ស្ដែងបង់ ២៥ម៉ឺនរៀល តែសរសេរ…
Next articlePep ប្រាប់ពេលវេលាដែល Aguero អាចវិលត្រឡប់វិញ