Newcastle បានចុះហត្ថលេខា លើខ្សែបម្រើរបស់ក្លិបកាំភ្លើងធំ Arsenal

0

Newcastle បានចុះហត្ថលេខា លើខ្សែបម្រើរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Joe Willock ក្នុងលក្ខ័ណខ្ចីជើង ខណៈដែលខ្សែការពារ DeAndre Yedlin បានផ្ទេរទៅកាន់ក្លិប Galatasaray របស់ប្រទេសតួកគី។
Willock វ័យ ២១ ឆ្នាំបានបង្ហាញខ្លួនជាកីឡាករបម្រុង សម្រាប់ក្រុមកាំភ្លើងធំ Arsenal ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយរូបគេបានចាប់ផ្តើម ការប្រកួតលីកកំពូលរបស់អង់គ្លេសនៅខែវិច្ឆិកា។

Willock បានសន្យាថានឹងធ្វើឲ្យបានល្អសម្រាប់ក្រុម បន្ទាប់ពីបានទៅដល់ភាគខាងជើងនៃប្រទេសអង់គ្លេស។
គាត់បានបន្ថែមទៀតថា “នេះគឺជាក្លឹបមួយដែលមានប្រវតិ្តសាស្រ្តដ៏ធំធេង ដែលជាបំណងរបស់ខ្ញុំ”។

ទោះបីមានចំនួនលើសតម្រូវការ ខណៈដែល Newcastle មានខ្សែបម្រើការពារស្តាំ ២នាក់ទៀតទៅហើយគឺ Javier Manquillo និង Emil Krafth។ ដោយឡែកលោក Steve Bruce គ្រូបង្វឹកក្រុម Newcastle ក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់គាត់ថា៖ “ ពិតណាស់ យើងមានខ្សែការពារខាងស្តាំចំនួន ២នាក់នៅឯក្លិបហើយ ប៉ុន្តែ Willock នៅតែជាតម្រូវការរបស់យើង៕