ក្លិប Everton បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Joshua King ពីក្លិប Bournemouth ដែលស្ថិតក្នុងក្របខ័ណ្ឌ Championship ក្នុងកិច្ចព្រមព្រៀងរហូតដល់ចប់រដូវកាលនេះ។ កីឡាករវ័យ២៩ ឆ្នាំរូបនេះបានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ ២០១៥ និងរកបាន ៥៣ គ្រាប់ក្នុង ១៨៤ ប្រកួតប៉ុន្តែកិច្ចសន្យារបស់ខ្លួននឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ២០២០-២១ ។
ជាមួយគ្នានោះក្រុម Fulham ក៏បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធន័រវែសនេះផងដែរ។កិច្ចព្រមព្រៀងនេះ ត្រូវបានគេជឿជាក់ថា ជាកិច្ចសន្យារយៈពេល ៦ខែ ដែលមានជម្រើស បន្តរយៈពេលបន្ថែមទៀតនៅចុងបញ្ចប់នៃយុទ្ធនាការ។
King ត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរទៅក្លឹប Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករ នៅខែមករាឆ្នាំ ២០២០ ប៉ុន្តែគ្រូបង្វឹក Ole Gunnar Solskjaer របស់ Old Trafford បានចុះហត្ថលេខាជាមួយ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Odion Ighalo ជំនួសទៅវិញ៕