Man UTD ចង់បាន Kounde ក្នុងតម្លៃខ្លួន ៦០លានផោន

0

មកទល់នឹងពេលនេះ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare នៅតែបន្តសម្លឹងមើលឱកាស ក្នុងការនាំយកកីឡាករ ខ្សែការពារឆ្នើមម្នាក់ ដើម្បីអាចមកចាប់ដៃគូគ្នាជាមួយនឹង Maguire ។

The Goal បានអះអាងថាបច្ចុប្បន្ន Man UTD កំពុងត្រៀមខ្លួនរួចទៅហើយ សម្រាប់កញ្ចប់ទឹកប្រាក់ ដើម្បីអាចចរចា នាំយកតារាឆ្នើមម្នាក់របស់ក្លឹប Sevilla គឺកីឡាករ Jules Kounde មកកាន់ទឹកដី Old Trafford។

សូមជម្រាបថា កីឡាករវ័យ២២ឆ្នាំរូបនេះ មិនត្រឹមតែ Man UTD តាមប្រមាញ់នោះទេ មកដល់ពេលនេះ សូម្បីតែក្លឹបយក្សធំៗ ដូចជា Bayern Munich , Juventus និង Real Madrid សុទ្ធតែកំពុងចាប់អារម្មណ៍ខ្លាំង ចំពោះកីឡាកររូបនេះដូចគ្នា។ ប៉ុន្តែត្រូវបានគេជឿជាក់ថា គឺទាល់តែត្រូវចំណាយយ៉ាងហោចណាស់ ៦០លានផោន ទើបអាចពិភាក្សាគ្នាជាមួយនឹង Sevilla បាន៕