Tuchel៖ ខ្ញុំពិតជាចង់ឲ្យ Kante បន្តលេងជាមួយនឹងក្លឹប ក្នុងរយៈពេលច្រើនឆ្នាំទៀត

0

គ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea លោក Tuchel ត្រូវបានគេដឹងជាយូរមកហើយថា តែងតែចង់បានកីឡាករ Kante មករួមក្លឹបជានិច្ច គ្រាដែលគាត់កំពុងធ្វើជាអ្នកដឹកនាំរបស់ក្លឹបបារាំង PSG។

ប៉ុន្តែនៅពេលនេះ បុរសអាល្លឺម៉ង់រូបនេះ បានទទួលឱកាសដ៏ល្ អក្នុងការធ្វើការដោយផ្ទាល់ ជាមួយនឹងកីឡាករ ម្ចាស់ពានរង្វាន់ពីភពលោករូបនេះ ហើយបានសារភាពថាលោកពិតជាមានបំណង ចង់ធ្វើការជាមួយនឹង Kante អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Tuchel និយាយថាលោកបានតាមដានបាល់ទាត់និង Kante ជាយូរមកហើយតាំងតែពីពេលនៅជាគ្រូបង្វឹករបស់ Dortmund និង PSG មកម្ល៉េះ ប៉ុន្តែពេលនេះគឺជាឱកាសដ៏ល្អបំផុតដែលខ្ញុំបានធ្វើការនៅ Stamford Bridge ជាមួយនឹងគាត់ហើយរំពឹងថា Kante នឹងបន្តរស់នៅជាទីនេះជាច្រើនឆ្នាំបន្ថែមទៀត៕

ប្រែសម្រួល៖ ស៊ុនលី