Koeman៖ De Jong ល្អគ្រប់សព្វជាងពេលនៅ Ajax

0

កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់ De Jong នៅក្នុងការប្រកួតយប់មុន ពិតជាបានធ្វើឲ្យទំរង់លេងរបស់ Barcelona ប្រែប្រួលយ៉ាងខ្លាំង ក្នុងរយៈពេលត្រឹមតែ ១០នាទីចុងក្រោយប៉ុណ្ណោះ មុនបញ្ចប់ការប្រកួត។

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Ronald Koeman នៅក្រោយចប់ការប្រកួតបានធ្វើការសរសើរយ៉ាងខ្លាំង ចំពោះទំរង់លេងរបស់កីឡាកររូបនេះ ក្រោយគាត់បានជាប់ឈ្មោះជាវិរៈបុរស នៅក្នុងការប្រកួតនេះ និងជួយឲ្យ Barcelona បន្តទៅវគ្គបន្ទាប់នៃពានរង្វាន់ Copa de Rey។

Barcelona ស្ទើរតែបានធ្លាក់ចេញពីពាននេះទាំងអាម៉ាសទៅហើយ ក្រោយមិនអាចធ្វើអ្វីបានទៅលើក្រុម Rayo ឡើយក្នុងលទ្ធផល១ទល់នឹងរហូតដល់ ៣០នាទីចុងក្រោយ ប៉ុន្តែបែរជាបានរកតាមស្មើវិញដោយ Messi និងរកបានគ្រាប់ជ័យជំនះដោយ de Jong ក្នុងពេលសល់តែ១០នាទីប៉ុណ្ណោះមុនបញ្ចប់ការប្រកួត៕

ប្រែសម្រួល៖ ស៊ុនលី