មកដល់សប្តាហ៍នេះ កីឡាករឆ្នើមរបស់ក្លឹប Lyon គឺ Houssem Aouar នៅតែបន្តមានព័ត៌មានចចាមអារ៉ាម ក្នុងការចាកចេញពីក្លឹប ទៅចូលរួមជាមួយនឹងក្លឹបអង់គ្លេស កាំភ្លើងធំ Arsenal នៅឡើយ។
ប៉ុន្តែតាមការបញ្ជាក់ចុងក្រោយរបស់ the Goal បានអះអាងថា Juventus ឯណោះទេ ដែលកំពុងតែធ្វើការចរចា ជាមួយនឹង Lyon ក្នុងការផ្ទេរយកតារាឆ្នើមរូបនេះ ចេញពីបារាំង ប៉ុន្តែនឹងធ្វើឡើងសម្រាប់រដូវក្តៅខាងមុខប៉ុណ្ណោះ។
Aouar តែងតែមានព័ត៌មានថា នឹងអាចចាកចេញពីក្លឹប Lyon ទៅចូលរួមជាមួយនឹង Arsenal និងក្លឹបជាច្រើនទៀត នៅលីគកំពូលអ៊ីតាលី Serie A ទាំងដែលគាត់នៅសល់កុងត្រា ជាមួយនឹងបារាំងរហូតដល់ឆ្នាំ២០២៣ក្តី៕
ប្រែសម្រួល៖ ស៊ុនលី