PSG ផ្តល់កុងត្រារយៈពេល៣ឆ្នាំ ជូនខ្សែការពារឆ្នើម Ramos

0

មកដល់ពេលនេះកីឡាករខ្សែការពារ Sergio Ramos ត្រូវបានគេដឹងថា បានទទួលព័ត៌មានចចាមអារ៉ាម ក្នុងការចាកចេញពីក្លឹប Real Madrid ជាមិនខាន នាពេលខាងមុខ ជាពិសេសជាមួយនឹងក្លឹបបិសាចក្រហម Man UTD និង PSG ជាដើម។

តាមការបញ្ជាក់របស់ Onda Cero ក៏បានលើកឡើងស្រដៀងគ្នាដែរថា Ramos នៅសប្តាហ៍នេះត្រូវបានក្លឹប PSG ផ្តល់កុងត្រារយៈពេល៣ឆ្នាំហើយ ដើម្បីឲ្យគាត់ធ្វើការពិចារណា ក្នុងការចាកចេញពីអេស្បាញ។

ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា កុងត្រារយៈពេល៣ឆ្នាំ សម្រាប់កីឡាករ៣៤ឆ្នាំរូបនេះ មានតម្លៃប្រមាណជា ១៥លានអ៊ឺរ៉ូក្នុងមួយឆ្នាំ ក្នុងពេលដែល Real Madrid ហាក់ដូចជាមិនអាចប្រជែង ទៅនឹងតម្លៃប្រាក់កម្រៃនេះនោះទេ៕

ប្រែសម្រួល៖ Lee