Lukaku ជល់ក្បាលជាមួយ Zlatanដល់ថ្នាក់ជេរគ្នា

0

Zlatan Ibrahimovic និង Romelu Lukaku បានប៉ះទង្គិចគ្នា អំឡុងពេលការប្រកួត Milan Derby ក្នុងពានរង្វាន់ Coppa Italia វគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញដោយ Inter បានយកឈ្នះលើ AC Milan ២-១។

អតីតមិត្តរួមក្រុម Manchester United បានឈ្លោះប្រកែកគ្នានៅចុងម៉ោងវគ្គទីមួយ ក្នុងកីឡដ្ឋាន San Siro។ Zlatan និង Lukaku បានជល់ក្បាលគ្នា និងប៉ះពាក្យសំដីអសុរស ទៅវិញទៅមក ក្នុងហេតុការណ៍នោះ អាជ្ញាកណ្ដាលបាន ឲ្យកាត លឿងទៅអ្នកទាំងពីរ ម្នាក់មួយផងដែរ។

ក្នុងហេតុការណ៍នេះ Zlatan បានជេរ Lukaku ថាជាសត្វលា។ ប៉ុន្តែ Lukaku ស្រែកថា Zlatan ពានជេរប្រមាថដល់ ម្ដាយរបស់គេ ។ កីឡាករវ័យ ២៧ ឆ្នាំបានជេរតបទៅកីឡាករ វ័យ ៣៩ ឆ្នាំវិញថា “Fuck U and your wife, you little bitch ឯងហ៊ាននិយាយពីម្ដាយរបស់យើងផងហាស”។

ការប្រកួតឈានដល់វគ្គទីពីរ Zlatan ទទួលបានកាតកាតលឿងទីពីរ នាទី ៥៨ ខណៈ Lukaku រកបានមួយគ្រាប់ ជួយក្រុមឲ្យឈ្នះ ២-១ អាចបន្តដំណើរទៅមុខទៀត៕