Varane នឹងអាចចាកចេញប្រសិនបើ Real Madrid នឹងបណ្តេញលោក Zidane

0

តាមការបញ្ជាក់របស់ the Sportkeeda នៅសប្តាហ៍នេះបានឲ្យដឹងថាក្លឹបយក្ស Real Madrid នឹងអាចបណ្តេញចេញគ្រូបង្វឹកលោក Zinedine Zidane នារដូវក្តៅខាងមុខនេះ បើសិនជាទំរង់លេងនៅតែបន្តធ្លាក់ដូចនេះ
ប៉ុន្តែជឿជាក់ថាកីឡាករខ្សែការពារឆ្នើម Raphael Varane ក៏នឹងអាចចាកចេញទៅតាមគ្រូបង្វឹករូបនេះដែរ។

រំលឹកដែរថា Zidane គឺជាមនុស្សដ៏សំខាន់បំផុត ក្នុងការនាំយកកីឡាករខ្សែការពារបារាំងរូបនេះ មកចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១១ ប៉ុន្តែមកដល់បច្ចុប្បន្ន តំណែងរបស់គ្រូបង្វឹករូបនេះ ហាក់ដូចជាមិនសូវជាមានស្ថានភាពល្អប្រសើរឡើយ ខណៈដែលតំណែងរបស់ Real Madrid កាន់តែឆ្ងាយចេញពីការប្រជែងយកពាន La Liga ទៅហើយនោះ។

ក្រៅតែពីលទ្ធផលមិនល្អ នៅលីគកំពូលបែបនេះ Real Madrid ក៏ទើបតែបានធ្លាក់ចេញពីពាន Copa del Rey ផងនិង Supercopa de Espana ផងទាំងគួរឲ្យភ្ញាក់ផ្អើលបំផុតទៅលើក្រុម Atletico Bilbao និង Alcoyano៕

ប្រែសម្រួល៖ Lee