West Ham កំពុងនាំមុខគេ ក្នុងការនាំយកកីឡាករ Lingard មករួមក្លឹប

0

យោងតាមការចេញផ្សាយរបស់កាសែត the Goal នៅថ្ងៃនេះបានសរសេរថាកីឡាករធ្លាក់ជើងរបស់ក្លឹបបិសាចក្រហម Man UTD ម្នាក់កំពុងត្រូវបានគេដឹងថា នឹងអាចចាកចេញពីក្លឹបហើយក្នុងពេលដែលក្លឹបញញួរធំ West Ham កំពុងចាប់អារម្មណ៍ខ្លាំង។

ប្រភពដដែលបានសរសេរទៀតដែរថា ទោះបីជាយ៉ាងណាក្តី West Ham ក៏នឹងមិនអាចនាំយកកីឡាករ Jesse Lingard មកងាយៗនោះដែរ ពីព្រោះថាក្នុងនោះក្លឹបជាច្រើនទៀត ក៏បង្ហាញចំណាប់អារម្មណ៍ចំពោះគាត់ដូចគ្នាដូចជា Sheffield UTD និង West Bromwich ជាដើម។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ កីឡាករអង់គ្លេសរូបនេះ អាចបង្ហាញខ្លួនបានតែ២ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Ole Solskjare នៅរដូវកាលនេះ ហើយជឿជាក់ថានឹងមិនមានឱកាស ក្នុងការបង្ហាញខ្លួនឡើងវីញជាធម្មតានោះដែរ៕

ប្រែសម្រួល៖ Lee