Home ព័ត៌មានកីឡា Pochettino ចាប់អារម្មណ៍ខ្សែការពារ Bellerin របស់ Arsenal

Pochettino ចាប់អារម្មណ៍ខ្សែការពារ Bellerin របស់ Arsenal

0

គ្រូបង្វឹកថ្មីរបស់ក្លឹប PSG លោក Mauricio Pochettino ត្រូវបានគេចេញផ្សាយថា កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកីឡាករ ខ្សែការពារដ៏មានបទពិសោធម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal។

the Boot Room ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាលោក Pochettino កំពុងចាប់ផ្តើមប្រមូលព័ត៌មានជាច្រើន ដែលទាក់ទងទៅនឹងកីឡាករ Hector Bellerin ហើយខណៈដែល Barcelona និង Juventus ក៏កំពុងទាក់ទងកីឡាករអាហ្សង់ទីនរូបនេះដូចគ្នា។

គួរឲ្យដឹងដែរថា Bellerin គឺជាកីឡាករថ្នាលយុវជនរបស់ក្លឹប Barcelona ដែលបានសម្រេចចិត្តចាកចេញពីទីនេះ កាលពីពេលមានវ័យ១៦ឆ្នាំ នារដូវក្តៅឆ្នាំ២០១១ ហើយបានបន្តរស់នៅទឹកដី Emirates រហូតមក៕

ប្រែសម្រួល៖ Lee

Previous articleផលិតផលគ្រឿងសំអាងរបស់កូរ៉េ ហួសកាលបរិច្ឆេទជាង ២០តោន ត្រូវបានដុតកម្ទេចចោល
Next articleArsenal យកឈ្នះ Newcastle ក្នុងលទ្ធផល ៣ទល់នឹង០ (Video)