គ្រាប់បាល់ដែលកើតចេញពីកីឡាករ Angel Correa និង Saul Niguez សមល្មមឲ្យ AT Madrid យក
ឈ្នះទៅលើក្រុម Sevilla យ៉ាងងាយៗកាលពីប្រកួតយប់មិញ និងអាចបន្តឈរនៅកំពូលតារាង LaLiga បន្ថែម
ទៀត។
AT Madrid ទទួលបាន៣ពិន្ទុ ធ្វើឲ្យពិន្ទុសរុបឡើងលើក្រុមលេខ២គឺ Real Madrid ដល់ទៅ៤ពិន្ទុ ទាំងដែលខ្លួននៅសល់
ការប្រកួតចំនួន២ទៀតនៅក្នុងដៃ។
១គ្រាប់ដំបូងស៊ុតបញ្ចូលទីដោយកីឡាករ Correa តាំងតែពីនាទីទី១៧ ហើយការប្រកួតបានអូសបន្លាយ រហូតដល់ចប់តង់ទី១ ដោយមិនមានគ្រាប់បាល់បន្ថែមឡើយ។ ឈានចូលមកដល់តង់ទី២ នៅនាទីទី៧៦ទើកីឡាករ Saul អាចស៊ុតបន្ថែមបាន១គ្រាប់ទៀតបញ្ចប់ការប្រកួត AT Madrid ២ Sevilla ០៕
ប្រែសម្រួល៖ Lee
សូមទស្សនាវីដេអូហាយឡាយ៖