ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានជនបរទេស ជាជនជាតិវៀតណាម ៨នាក់ បានឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហើយបានលួចឆ្លងដែន ចូលប្រទេសកម្ពុជា ដោយខុសច្បាប់ តាមច្រករបៀងស្រុកកំរៀង ខេត្តបាត់ដំបង ។
យោងតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាដោយមានការឯកភាព ពីថ្នាក់ដឹកនាំ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច មានលទ្ធផលអវិជ្ជមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនអន្តោប្រវេសន៍ ចាត់មន្រ្តីការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូន ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តតាម នីតិវិធីច្បាប់៕


