កីឡាករខ្សែការពារ Sokratis ដែលត្រូវបានគេដឹងថា ជាកីឡាករខ្សែការពារ មិនសូវមានទំរង់លេងជាមួយនឹងក្លឹប Arsenal នោះគឺកំពុងត្រូវបានបើកទ្វា អនុញ្ញាតិឲ្យគាត់អាចចាកចេញបានហើយ ខណៈពេលដែលក្លឹបអេស្បាញ Real Betis គឺបានបង្ហាញពីចំណាប់អារម្មណ៍ផងដែរ។
the Goal នៅថ្ងៃនេះហ៊ានប្រកាសអះអាងថាទាំង Real Betis និង Sokratis សុទ្ធតែមានបំណង ចង់ធ្វើការងារជាមួយនឹងគ្នាខ្លាំងបំផុត ប៉ុន្តែជឿជាក់ថា Betis ចាំបាច់ត្រូវលក់កីឡាករមួយចំនួនជាមុនសិន ដើម្បីអាចមានលុយគ្រប់គ្រាន់ ចរចាជាមួយនឹង Arsenal។
ការពិត Real Betis គឺកំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់អង្គភាពបាល់ទាត់អន្តរជាតិ ជាពិសេសទៅលើច្បាប់ នៃការចំណាយដ៏ត្រឹមត្រូវឬ Financial Fair Play(FFP) ដែលទាមទារ
ឲ្យក្លឹបលក់កីឡាករមួយចំនួនចេញ និងធ្វើឲ្យប្រាក់កម្រៃរបស់កីឡាករ មានភាពសមស្របទៅនឹងច្បាប់មួយនេះ៕
ប្រែសម្រួល៖ Lee