Home សង្គម ដំណឹងល្អ! អភិបាលរាជធានីភ្នំពេញ ឲ្យរក្សាទុកដើមឈើធំៗ អាយុជាង ៣០០ឆ្នាំ នៅដដែល ដោយគ្រាន់តែ…

ដំណឹងល្អ! អភិបាលរាជធានីភ្នំពេញ ឲ្យរក្សាទុកដើមឈើធំៗ អាយុជាង ៣០០ឆ្នាំ នៅដដែល ដោយគ្រាន់តែ…

0

ភ្នំពេញ៖ ដោយមើលឃើញថា ដើមឈើធំៗទ្រុឌទ្រោម មានអាយុកាលជាង ៣០០ឆ្នាំ បានផ្ដល់ជាម្លប់សម្រាប់ បងប្អូនប្រជាពលរដ្ឋដែល បានធ្វើដំណើរតាមវិថីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភំ្នពេញ បានសម្រេចឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន បន្តថែទាំនិងរក្សាទុកដើមឈើចំនួន ៣ដើម ដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ លោកអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង​ និងវិថីក្រមួនសដោយផ្ទាល់ ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា «ដោយដើមឈើទាំងនោះ មានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់ បងប្អូនប្រជាពលរដ្ឋដែល បានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន បន្តថែទាំនិងរក្សាទុកដើមឈើចំនួន ៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ» ។

សូមរំលឹកថា កាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២១ ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សំ សាមុត បានថ្លែងថា «ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាល ប្រមាណជាជាង ៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍ក្រោយនេះ ដោយសារតែ ដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរជាយថាហេតុ» ៕

 

Previous articleSokratis ចង់ចូលរួមជាមួយនឹង Real Betis ខ្លាំង
Next articlePogba នឹងធ្វើឲ្យ PSG ចំណាយយ៉ាងហោចណាស់ ៧៥លានផោន