Home ព័ត៌មានកីឡា Premier League គ្មានផែនការផ្អាករដូវកាល​ទៀតឡើយដោយសារកូវីដ

Premier League គ្មានផែនការផ្អាករដូវកាល​ទៀតឡើយដោយសារកូវីដ

0

យោងតាមការបញ្ជាក់ដោយ គណកម្មការរៀបចំបាល់ទាត់អង់គ្លេស ឬ Premier League នៅសប្តាហ៍នេះបានឲ្យដឹងថា កាលវេលាកំណត់នៃការប្រកួតទាំងអស់ នឹងត្រូវបន្តជាធម្មតាដូចផែនការ ទោះបីជាបច្ចុប្បន្នកូវីដកំពុងចាប់ផ្តើមវាយប្រហារ មកលើកីឡាករសាជាថ្មីក្តី។

Premier League បានបញ្ជាក់ថាខ្លួនមិនបានធ្វើការពិចារណាណាមួយ ក្នុងការផ្អាករដូវកាលទាំងស្រុង ដូចកាលពីគ្រាមុនឡើយ ទោះបីជាស្ថានភាពកូវីដនៅពេលនេះ បានធ្វើឲ្យភាពលំបាក ក្នុងការប្រកួតខ្លះទៅហើយក្តី ជាក់ស្តែងការប្រកួតរវាង Everton និង Man City ចុងក្រោយនេះត្រូវបានផ្អាកម្តងហើយក្តី។

ក្រៅពីនោះការប្រកួតរវាង Fulham និង Spurs ក៏ត្រូវបានផ្អាកដូចគ្នាដែរកាលពីថ្ងៃពុធម្សិលមិញ ដោយសារករណីវិជ្ជមានកូវីដ១៩ និងក៏ដូចជាការប្រកួតរវាង Newcastle និង Aston Villa កាលពីដើមខែផង ដែលវាបានក្លាយទៅជាសំណួរចោទថា តើបាល់ទាត់អង់គ្លេស នឹងដំណើរជាធម្មតាទៀតបានដែរ ឬយ៉ាងណា៕

ប្រែសម្រួល៖ Lee

Previous articleSuarez បន្តជួយ AT Madrid យកជ័យជំនះសប្តាហ៍នេះ (Video)
Next articleលោកស្រី ឱ វណ្ណឌីន ពន្យល់ពីវីរុសកូវីដ១៩ បម្លែងថ្មី