Home ព័ត៌មានកីឡា Suarez បន្តជួយ AT Madrid យកជ័យជំនះសប្តាហ៍នេះ (Video)

Suarez បន្តជួយ AT Madrid យកជ័យជំនះសប្តាហ៍នេះ (Video)

0

កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Luis Suarez គឺជាអ្នកស៊ុតបានតែ ១គ្រាប់ប៉ុណ្ណោះ ជួយឲ្យ AT Madrid បន្តយកជ័យជំនះលើកទី ១៣របស់ខ្លួន ក្នុងការប្រកួតក្នុងលីគ និងបន្តឈរនៅកំពូលតារាងដដែល។

ជ័យជំនះក្នុងលទ្ធផល ១ទល់នឹង០ សមលម្មឲ្យ AT Madrid យកបាន៣ពិន្ទុ បន្តឈរកំពូលតារាង និងនាំមុខគូប្រជែង Real Madrid ដែលមាន២ពិន្ទុតាមពីក្រោយ និងក៏ជាជ័យជំនះក្នុងការប្រកួតលើកទី ៥០០របស់គ្រូបង្វឹកលោក Diego Simeone ផងដែរ។

Suarez អាចស៊ុតបានតាំងតែពីនាទីទី២០ ហើយនិងមិនមានគ្រាប់បាល់ណាកើតឡើងទៀតឡើយ ក្នុងការប្រកួត ហើយវាគឺជាគ្រាប់បាល់ទី៨ហើយ របស់កីឡាករក្នុងការបង្ហាញខ្លួន ១១ប្រកួតក្នុងលីគដំបូងឲ្យ AT Madrid ៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖

Previous articleស្រ្តីវ័យ ៥០ឆ្នាំ លង់ស្នេហ៍ប្រុសក្មេង! សន្យានាំដើរលេងថ្ងៃឆ្លងឆ្នាំ ដល់ថ្ងៃណាត់ នាំស្រីក្មេងមកផឹកជាមួយ មានអីផ្អើល
Next articlePremier League គ្មានផែនការផ្អាករដូវកាល​ទៀតឡើយដោយសារកូវីដ