PSG លត់ Strasbourg ក្នុងលទ្ធផលដល់ទៅ ៤-០ (Video)

0

Kylian Mbappe ស៊ុតបញ្ចុលទីគ្រាប់ទី១២របស់ខ្លួន នៅក្នុងលីគខណៈដែល PSG អាចយកជ័យជំនះលើក្រុម Strasbourg ក្នុងការប្រកួតចុងក្រោយនៃ Ligue1 មុនពេលឆ្នាំថ្មីមកដល់។

ខ្សែប្រយុទ្ធបារាំងរូបនេះ ស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលរកគ្រាប់បាល់បាននិងជួយឲ្យ PSG យកឈ្នះ Starsbourg ក្នុងលទ្ធផលដល់ទៅ ៤ទល់នឹង០ ដែលក្នុងនោះ Pembele រកបានតាំងតែពីនាទីទី១៨កីឡាករ Mbappe រកបាននៅនាទីទី៧៩កីឡាករ Gueye រកបាននៅនាទីទី៨៨ និងចុងក្រោយរកបានដោយ Kean នៅនាទីទី៩០បូក១។

ទោះបីជាយ៉ាងណាក្តី PSG នៅតែបន្តស្ថិតនៅត្រឹមចំណាត់ថ្នាក់លេខរៀងទី៣នៅឡើយ ក្នុងតារាងមាន១ពិន្ទុ ពីក្រោយក្រុមលេខរៀងទី២ និងទី១គឺ Lyon និង Lille ៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖