Arsenal ពិចារណាក្នុងការខ្ចីជើង Vinicius Jr ពី Real Madrid

0

the Goal នៅថ្ងៃនេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងមានស្ថានភាពដ៏យ៉ាប់យ៉ឺននោះ គឺចាប់ផ្តើមធ្វើការពិចារណាហើយ ទៅលើកុងត្រាខ្ចីជើងកីឡាករ ខ្សែប្រយុទ្ធស្លាបម្នាក់របស់ក្លឹបយក្សអេស្បាញ Real Madrid។

ទាំង Daily Star ក៏បានចេញផ្សាយដូចគ្នាដែរថា Arsenal កំពុងតែស្វែងរកលទ្ធភាពក្នុងការចុះកុងត្រាបណ្តោះអាសន្ន ជាលក្ខណៈខ្ចីជើងកីឡាករប្រេស៊ីលវ័យ២០ឆ្នាំ Vinicius Junior ដើម្បីអាចយកមកដោះស្រាយបញ្ហាខ្សែប្រយុទ្ធ បច្ចុប្បន្នរបស់ក្លឹប។

កន្លងមកគ្រប់គ្នាក៏បានដឹងហើយដែរថា Real Madrid ពិតជាបានបើកទ្វាសម្រាប់ Vinicius Jr ក្នុងការទៅលេងជាមួយនឹងក្លឹបផ្សេង ក្នុងលក្ខខណ្ឌខ្ចីជើងដែរពីព្រោះថា កីឡាករវ័យក្មេងរូបនេះ នៅមិនទាន់អាចបង្ហាញ ពីគុណភាពរបស់គាត់ច្បាស់ទេ សម្រាប់ជម្រើស១១នាក់ដំបូងនៅ Santiago Bernabeu៕

ប្រែសម្រួល៖ Lee