Lampard និយាយថា Thiago Silva គឺជាសោរដ៏សំខាន់សម្រាប់ក្លឹបនៅ Champion League

0

Thiago Silva កីឡាករខ្សែការពារក្លឹបតោខៀវ Chelsea និងពោរពេញទៅដោយបទពិសោធ ត្រូវបានគេមើលឃើញថា បានក្លាយទៅជាកីឡាករដ៏សំខាន់ម្នាក់រួចទៅហើយ សម្រាប់ក្លឹបនៅលីគកំពូលអង់គ្លេស ដោយអាចបង្ហាញខ្លួនជាប់ជារៀងរហូតមក ចាប់តាំងតែពីបានផ្ទេរមកទីនេះ។

គ្រូបង្វឹកក្លឹបលោក Frank Lampard បានសារភាពថា Silva ត្រូវការចាំបាច់ក្លាយទៅជាអ្នកដឹកនាំរបស់ក្រុម នៅក្នុងព្រឹត្តិការណ៍ Champion League រដូវកាលនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើង
នៅក្រោយពេលដែល Chelsea ប្រកួតបានត្រឹមលទ្ធផល ១ស្មើជាមួយនឹង AT Madrid កាលពីពេលចុងក្រោយនេះ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ បាមផ្ទេរមកដល់ទឹកដី Stamford Bridge កាលពីខែសីហា ហើយមកដល់ពេលនេះ គាត់បានក្លាយជាជម្រើស ១១នាក់ដំបូងរហូតមកសម្រាប់ក្លឹប និងជាប្រធានក្រុមជំនួសឲ្យកីឡាករ Cesar Azpilicueta ទៀតផង៕

ប្រែសម្រួល៖ Lee