Hernandez ស៊ុតចុងម៉ោងជួយឲ្យ AC Milan តាមស្មើ Parma មកវិញ

0

AC Milan ស្ទើរតែបាត់បង់ពិន្ទុទៅហើយ ក្នុងការប្រកួតកាលពីយប់មិញ ប៉ះជាមួយនឹងក្រុម Parma ប៉ុន្តែ១គ្រាប់បាល់ នៅចុងម៉ោងរបស់កីឡាករ Theo Hernandez បានធ្វើឲ្យក្រុមតាមស្មើមកវិញ និងយកបាន១ពិន្ទុនៅសប្តាហ៍នេះ។

Parma ដែលជាក្រុមភ្ញៀវបាននាំមុខមុនតាំងតែពីនាទីទី១៣ ដោយកីឡាករ Hernani និង១គ្រាប់ទៀតដោយកីឡាករ Kurtic នៅនាទីទី៥៦ ប៉ុន្តែអាចតាមមកវិញ១គ្រាប់ដោយ Hernandez នៅនាទីទី៥៨។ ការប្រកួតបានអូសបន្លាយ រហូតដល់នាទីទី៩០បូក១ទើប Hernandez ស៊ុតបាន១គ្រាប់ទៀតតាមស្មើ Parma ដល់ទៅបញ្ចប់នៃការប្រកួត។

ទោះបីជាបានត្រឹម១ពិន្ទុក្តីប៉ុន្តែ AC Milan នៅតែបន្តឈរនៅកំពូលតារាង លីគកំពូលអ៊ីតាលី Serie A ដដែលមាន២៧ពិន្ទុ ពីលើក្រុម Inter Milan មាន២៤ពិន្ទុ និង Napoli មាន២៣ពិន្ទុ៕

ប្រែសម្រួល៖ Lee