Messi ស៊ុតបាន១គ្រាប់គត់ជួយឲ្យ Barcelona ឈ្នះ Levante ទាំងប្រផិតប្រផោយ

0

គឺជាការប្រកួតដ៏តានតឹងរបស់ Barcelona ក្នុងនាមជាម្ចាស់ផ្ទះយប់មិញ ទទួលស្វាគមន៍ក្រុមភ្ញៀវ Levante ដោយអាចស៊ុតបញ្ចូលទីបានតែ ១គ្រាប់ប៉ុណ្ណោះដើម្បីបញ្ចប់ការប្រកួត។

ការប្រកួតបានអូសបន្លាយ រហូតដល់នាទីទី៧៦ទើប Barcelona អាចរកបានគ្រាប់បាល់ជ័យជំនះ ដែលអាចធ្វើបានដោយ កំពូលកីឡាករឆ្នើមរបស់ក្លឹប Lionel Messi ជួយឲ្យក្រុមរកបាន៣ពិន្ទទាំងប្រផិតប្រផោយ។

គួរឲ្យដឹងដែរផងដែរថា ១គ្រាប់បាល់យប់មិញនេះ បានធ្វើឲ្យវាក្លាយទៅជាគ្រាប់បាល់ទី ៦០០របស់កីឡាករ Messi ផងដែរប៉ុន្តែ Barcelona គិតត្រឹមសប្តាហ៍នេះគឺមានត្រឹមតែ ១៧ពិន្ទុប៉ុណ្ណោះ ឈរនៅលេខរៀងទី៨ក្នុងតារាង La Liga៕

ប្រែសម្រួល៖ Lee