បារាំងចាប់បានពូល D សុទ្ធតែក្រុមខ្សោយៗ

0

ម្ចាស់ជើងឯកពិភពលោកចាស់បារាំង នឹងត្រូវប៉ះជាមួយនឹងក្រុមអ៊ុយក្រែន នៅក្នុងវគ្គជម្រុះតាមគ្រុបនៃ
ព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកឆ្នាំ ២០២២នៅកាតា។

ការចាប់ពូលដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Zurich កាលពីយប់ថ្ងៃចន្ទម្សិលមិញទៅលើក្រុមទាំង៥៥
មកពីតំបន់អ៊ឺរ៉ុប។

ម្ចាស់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ បារាំងនឹងត្រូវលេងប៉ះក្រុមផ្សេងទៀត នៅក្នុងគ្រុប D ក្រៅពីអ៊ុយក្រែន
ដូចជាបូស្នៀ ហ្វាំងឡង់ និងកាហ្សាស្ថាន។

ការប្រកួតជម្រុះតាមពូលដែលនឹងធ្វើឡើង ចាប់ពីខែមិនាឆ្នាំ២០២១ ដល់ខែវិច្ឆិកាឆ្នាំ២០២១ នឹងយកតែអ្នកកំពូល
តារាងប៉ុណ្ណោះ ទៅលេងនៅប្រទេសកាតាឆ្នាំ២០២២៕

ប្រែសម្រួល៖ Lee