ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់ អត្តសញ្ញាណ លបកាប់ប្រហារ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម នៅកន្លែងកើតហេតុ ។
ករណីនេះកើតឡ់ងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី នៅចំណុចប្រឡាយទឹក ក្បែរផ្លូវក្រាលគ្រួសក្រហម មុខផ្ទះឈ្មោះ វង វឿន ក្នុងភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ញៀន ណូយ (ហៅស្នា) ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ រកជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕