ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលភ្នាក់ងារកីឡាកររបស់ Paul Pogba លោក Mino Raiola បានចេញមក
ធ្វើការអះអាងថាអំពីអនាគតរបស់កីឡាករបារាំងរូបនេះ ថានឹងមិនអាចបន្តលេងជាមួយនឹង Old Trafford ទៀតឡើយ។
ថ្លែងជាមួយនឹងក្រុមអ្នកកាសែតរបស់ Tuttosport លោក Raiola បាននិយាយថា៖ ខ្ញុំអាចនិយាយបានថាវាគឺជាឈាន
មកដល់ទីបញ្ចប់ហើយសម្រាប់ Pogba ក្នុងការបន្តរស់នៅជាមួយនឹង Man UTD។
លោកបន្តទៀតថា៖ Paul មិនសប្បាយចិត្តឡើយជាមួយនឹងក្លឹបនេះ ហើយក៏គ្មានទំនុកចិត្ត ក្នុងការប្រកួតទៀតឡើយ ព្រោះថាគាត់មិនអាចធ្វើបាន តាមការរំពឹងទុករបស់ខ្លួនឡើយ ហើយនៅពេលនេះចាំបាច់ណាស់ កីឡាករត្រូវតែស្វែងរកក្លឹបថ្មី៕
ប្រែសម្រួល៖ Lee