យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា កីឡាករឆ្នើមអង់គ្លេសនិងក្លឹប Aston Villa ម្នាក់នេះកំពុងតែកើនឡើងតម្លៃខ្លួនយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ន។
Aston Villa បានលើកឡើងថាតម្លៃខ្លួនរបស់ Jack Grealish ក្នុងពេលនេះយ៉ាងហោចណាស់ក៏អាចមានទៅដល់ ១០០លានផោន ឬ១១០លានអ៊ឺរ៉ូដែរ ខណៈដែលកីឡាករកំពុងក្លាយទៅជាគោលដៅចង់បាន ពីសំណាក់ក្លឹបធំៗជាច្រើន នៅអង់គ្លេស។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានគេដឹងយ៉ាងច្បាស់គឺជាគោលដៅរបស់ក្លឹបជាច្រើន នៅអង់គ្លេសដូចជា Man UTD ជាដើមប៉ុន្តែមកដល់ពេលនេះ Aston Villa ដូចជាបានបញ្ជាក់ច្បាស់ហើយថា Grealish នឹងមិនអាចចាកចេញឡើយ បើមិនអាចទទួលបានកញ្ចប់លុយ ដូចទៅនឹងអ្វីដែលខ្លួនបានលើកឡើងនេះទេនោះ៕
ប្រែសម្រួល៖ Lee