Giroud ក្លាយជាកីឡាករវ័យចំណាស់បំផុត ដែលអាចធ្វើបានហ៊ែតទ្រីកនៅ UCL

0

កីឡាករខ្សែប្រយុទ្ធបារាំង Olivier Giroud បានធ្វើកំណត់ត្រាដ៏អស្ចារ្យមួយមិនអាចបំភ្លេចបានឡើយ សម្រាប់អាជីពរបស់គាត់កាលពីយប់មិញ ក្នុងជ័យជំនះលើក្រុម Sevilla ក្នុងក្របខណ្ឌ Champion League។

Giroud ស៊ុតបាន៤គ្រាប់ម្នាក់ឯងជួយឲ្យ Chelsea យកឈ្នះ Sevilla យ៉ាងងាយស្រួលហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានជាប់ឈ្មោះទៅជាកីឡាករ ដែលមានវ័យចំណាស់បំផុតដែលអាចធ្វើបានហ៊ែតទ្រីក ក្នុងការប្រកួតរបស់ Champion League។

ក្នុងវ័យ៣៤ឆ្នាំនិង២ខែ Giroud បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងទំរង់លេងយប់មិញនេះ ហើយជាពិសេសគឺជាការប្រកួត ក្នុងនាមជាកីឡាករជម្រើស ១១នាក់ដំបូងសម្រាប់លោក Frank Lampardផងជារឿងដែលមិនសូវបានកើតឡើង ប៉ុន្មានរដូវកាលចុងក្រោយនេះសម្រាប់ Giroud៕

ប្រែសម្រួល៖ Lee