Home ព័ត៌មានកីឡា Simeone៖ Suarez អាចបង្ហាញខ្លួនប្រកួតប៉ះនឹង Bayern Munich ទោះតេស្តវិជ្ជមានកូវីដ១៩ពេលនេះក្តី

Simeone៖ Suarez អាចបង្ហាញខ្លួនប្រកួតប៉ះនឹង Bayern Munich ទោះតេស្តវិជ្ជមានកូវីដ១៩ពេលនេះក្តី

0

AT Madrid នឹងត្រូវជួបប្រកួតដ៏សំខាន់មួយទៀតនៅក្របខណ្ឌ Champion League ប៉ះនឹងក្រុម Bayern Munichដែលមានន័យថាលោក Simeone ត្រូវចាំបាច់ដាក់ត្រៀមកីឡាករខ្លាំង និងសំខាន់ដើម្បីជួបម្ចាស់ជើងឯកចាស់មួយនេះ។

តាមការចេញផ្សាយរបស់ the Goal នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធដែលតែងតែ រកគ្រាប់បាល់បានគ្រប់ការប្រកួត Luis Suarez ទំនងជានឹងអាចត្រូវដាក់បញ្ចូលឈ្មោះ ទៅក្នុងបញ្ជីកីឡាករ ដើម្បីប្រកួតប៉ះនឹង Bayern Munich ទោះបីជាទើបតែធ្វើតេស្តកូវីដ១៩ក្តី ដោយសង្ឃឹមថាគាត់នឹងអាចវិលត្រឡប់វិញ នៅចុងម៉ោងមុនការប្រកួតមកដល់។

គួរឲ្យដឹងដែរថា Suarez បានខកខានការប្រកួតរបស់ខ្លួន ចំនួន៣ប្រកួតមកហើយ ចុងក្រោយនេះ ដែលរួមទាំងការប្រកួតប៉ះនឹង Barcelona ផងដោយសារតែគាត់បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ក្នុងពេលកំពុងជួយជម្រើសជាតិអ៊ុយរ៉ាហ្គាយ៕

ប្រែសម្រួល៖ Lee

Previous articleត្រៀមអាវរងារផង! ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៤ធ្នូ នេះហើយ 
Next articleLow នឹងបន្តការងារជាគ្រូជម្រើសជាតិអាល្លឺម៉ង់ រហូតដល់អ៊ឺរ៉ូឆ្នាំក្រោយ