យើងបានដឹងហើយថាព័ត៌មានចុងក្រោយ អំពីគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់ ពិតជាមានភាពរង្គោះរង្គើរមែនទែន ជាពិសេសនៅក្រោយបរាជ័យយ៉ាងអា់ម៉ាស ទៅលើក្រុមជម្រើសជាតិអេស្បាញក្នុងក្របខណ្ឌ UEFA Nation League ។
លោក Joachim Low នឹងបន្តតំណែងជាគ្រូបង្វឹករបស់អាល្លឺម៉ង់ដដែល រហូតដល់ព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ូឆ្នាំក្រោយ នេះបើយោងតាមការប្រកាស ឆ្លើយតបពីសំណាក់សមាគមន៍បាល់ទាត់អាល្លឺម៉ង់ DFB ។
គួរឲ្យដឹងថាលោក Low បានចំណាយពេលរយៈពេល១៤ឆ្នាំមកហើយ ក្នុងតំណែងជាគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់បន្តតំណែងពីលោក Jurgen Klinsmann កាលពីពានរង្វាន់ពិភពលោកឆ្នាំ២០០៦មក៕
ប្រែសម្រួល៖ Lee