ជាយប់ដែលមិនអាចបំភ្លេចបានឡើយ សម្រាប់កីឡាករខ្សែប្រយុទ្ធជើងចាស់ Cavani ក្នុងការប្រកួតយប់មិញនៅក្នុងទឹកដីរបស់ Southampton ដោយអាចស៊ុតបាន២គ្រាប់ម្នាក់ឯង និងបញ្ចូន
ឲ្យមិត្តរួមក្រុមបាន១គ្រាប់ទៀតបញ្ចប់ការប្រកួតជួយឲ្យ Man UTD យកបាន៣ពិន្ទុពេញក្នុងដៃ។
ប្តូរចូលក្នុងនាមជាកីឡាករបម្រុងភ្លាម កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានធ្វើឲ្យទំរង់លេងរបស់ Man UTD មានការប្រែប្រួលភ្លាម ដោយអាចបញ្ចូនបាលគ្រាប់ដំបូងរបស់ក្រុមទៅឲ្យ Bruno Fernandes
នៅនាទីទី៦០ ហើយបន្តរកគ្រាប់បាល់តែតបញ្ចូលទី១គ្រាប់ទៀតនៅ១ ៤នាទីក្រោយ។ រឹតតែអស្ចារ្យ Cavani នៅចុងម៉ោងទៅហើយនាទីទី៩០បូក២បានតែតមួយគ្រាប់ទៀតជួយឲ្យ Man UTD យកឈ្នះ
ក្រុមម្ចាស់ផ្ទះទាំងប្រផិតប្រផោយ លទ្ធផល៣ទល់នឹង២។
នេះគឺជាជ័យជំនះលើកទី២ជាប់គ្នាលើកដំបូងហើយរបស់ Man UTD សម្រាប់ការប្រកួតនៅក្រៅទឹកដីខណៈដែល van de Beek គឺត្រូវបានគេមើលឃើញថាមានវត្តមានជំនួសតំណែងរបស់ Paul Pogba ដែលកំពុងមានរបួសជង្គង់៕
ប្រែសម្រួល៖ Lee