Lindelof របួសខ្នងក្លាយជាបញ្ហាសម្រាប់ Man UTD ប៉ះ West Brom

0

បិសាចក្រហម Man UTD នៅសប្តាហ៍នេះបានទទួលរងបញ្ហាថ្មីមួយទៀតហើយ នៅពេលដែលកីឡាកររបស់ខ្លួន ចាប់ផ្តើមធ្វើដំណើរមកពីបេសកកម្ម សម្រាប់ជម្រើសជាតិមក។

កីឡាករខ្សែការពារកណ្តាល Victor Lindelof ត្រូវបានជំនួយការគ្រូបង្វឹកជនជាតិស្វីស បានប្រកាសថាបានទទួលរងរបួសពិតមែន ក្រោយពេលត្រឡប់មក Old Trafford វិញហើយវាបានក្លាយទៅជាបញ្ហាសម្រាប់ក្រុម ក្នុងការប្រកួតក្នុងលីគនៅចុងសប្តាហ៍ប៉ះនឹង
ក្រុម West Brom ។

មកដល់ពេលនេះ Maguire, Bailly សុទ្ធតែមិនអាចវិលត្រឡប់ងើបពីរបួសវិញនៅឡើយដូចនេះលោក Solskjare ទំនងជានៅសល់តែជម្រើសមួយចុងក្រោយប៉ុណ្ណោះ គឺកីឡាករវ័យក្មេង Axel Tuanzebe ដើម្បីមកបង្ហាញសមត្ថភាពសាជាថ្មី៕

ប្រែសម្រួល៖ Lee