កីឡាករខ្សែការពារជើងចាស់ Sergio Ramos ត្រូវបានបង្ខំចិត្តចាកចេញពីការប្រកួតឲ្យជម្រើសជាតិ កាលពីយប់ថ្ងៃអង្គារទាំងដែលគ្រប់គ្នាមើលឃើញថា ជារបួសតូចតាចប៉ុណ្ណោះ។
ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានឲ្យដឹងថា Ramos ដោយសារតែរបួសលើកនេះ នឹងអាចធ្វើឲ្យគាត់ខកខានការប្រកួតរបស់ក្លឹប Real Madrid យ៉ាងហោចណាស់៣ប្រកួតខាងមុខ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានដើរចេញពីទីលាននៃការប្រកួតដោយខ្លួនឯងមុនការបញ្ចប់ទៅនៅតង់ទី១ ដោយបើកឱកាសឲ្យ កីឡាករខ្សែការពារវ័យក្មេង Eric Garcia អាចបង្ហាញវត្តមានបាននៅក្នុងទឹកដី Estadio La Cartuja៕
ប្រែសម្រួល៖ Lee