Pep យល់ព្រមបន្តកុងត្រាថ្មី​ជាផ្លូវការហើយដល់ឆ្នាំ ២០២៣

0

ក្លឹបមេឃខៀវ Man City កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសជាផ្លូវការហើយថា គ្រូបង្វឹកក្លឹបលោក Pep Guardiola បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី រហូតទៅដល់ចប់រដូវកាល២០២២-២០២៣។

កុងត្រាជាក់ស្តែងរបស់បុរសវ័យ៤៩ឆ្នាំរូបនេះ នឹងត្រូវបញ្ចប់ទៅនៅចុងបញ្ចប់នៃរដូវកាលនេះទៅហើយ ប៉ុន្តែកុងត្រាថ្មីមានន័យថាលោក Pep នឹងមានពេលវេលាគ្រប់គ្រាន់ ដល់ទៅ២រដូវកាលទៀត ដើម្បីធ្វើការកែទំរង់លេងក្លឹបបន្ថែមទៀតទោះបីជាធ្លាប់បានលើកពាន Premier League ដល់ទៅ២លើក
ពាន FA Cup មួយលើកនិងពាន League Cup ចំនួន២លើកមកហើយក្តី។

កុងត្រាថ្មីរបស់លោក Pep នេះផងដែរក៏បានបង្ហាញដែរថាព័ត៌មាន នៃការផ្ទេរមកអង់គ្លេសរបស់កំពូលកីឡាករ Lionel Messi នៅតែមានឧិកាសដដែលហើយជាពិសេសកុងត្រារបស់ Messi ដែលនឹងត្រូវផុតត្រឹមឆ្នាំ២០២១ ខាងមុខនេះហើយនោះ៕

ប្រែសម្រួល៖ Lee