Mascherano ប្រកាសចូលនិវត្តហើយ ក្រោយប្រកបអាជីព១៧ឆ្នាំ

0

Javier Mascherano កីឡាករខ្សែការពារអតីតរបស់ក្លឹប Barcelona ទើបតែបានប្រកាស
ត្រឡប់ទៅលេងបាល់នៅស្រុកកំណើតរបស់ខ្លួនវិញប៉ុណ្ណោះ កាលពីខែមករាកន្លងទៅហើយនិងទទួលបានកុងត្រា
រហូតដល់ចប់រដូវកាលទៀតផង។

ប៉ុន្តែជាការសម្រេចចិត្តចុងក្រោយរបស់ Maschenrano ដោយផ្ទាល់គាត់គឺនឹងត្រូវព្យូរស្បែកជើងបញ្ចប់អាជីព
នេះជាផ្លូវការហើយ។ កីឡាករខ្សែការពារឆ្នើមរបស់អាហ្សង់ទីនរូបនេះ បានបញ្ចប់ពេលវេលាជាកីឡាករអាជីពរបស់គាត់ ក្រោយរយៈពេល ១៧ឆ្នាំលេងនៅទ្វីបអ៊ឺរ៉ុប និងអាមេរិកខាងត្បូង។

រំលឹកដែរថាប្រវត្តិលេងបាល់ចាប់ផ្តើមល្បីខ្លាំង នៅពេលដែលគាត់ចាប់កុងត្រាលេងឲ្យ West Ham ផ្ទេរមកពី River Plate
កាលពីឆ្នាំ២០០៣ បន្ទាប់មកលេងឲ្យ Liverpool បាន៣ឆ្នាំក៏សម្រេចចិត្តផ្ទេរទៅដល់អេស្បាញចូលរួមជាមួយនឹង Barcelona៕

ប្រែសម្រួល៖ Lee