Mohamed Salah បានធ្វើតេស្ត៍រកឃើញវិជ្ជមានកូវីឌ១៩

0

នៅប៉ុន្មានថ្ងៃបន្ទាប់ពីបានចូលរួមពិធីមង្គលការ បងប្អួនប្រុសរបស់គាត់ នៅប្រទេសអេហ្ស៊ីប។ ខ្សែប្រយុទ្ធហង្សក្រហម Liverpool វ័យ ២៨ ឆ្នាំរូបនេះមិនមានអាការរោគអ្វីគួរអោយកត់សំគាល់ទេ បន្ទាប់ពីធ្វើតេស្តវិជ្ជមាន ខណៈពេលបំពេញកាតព្វកិច្ចអន្តរជាតិ នេះជាសំពាធកាន់តែធ្ងន់ធ្ងរសម្រាប់លោក Jurgen Klopp ដែលកំពុងតែប្រឈម នឹងការបាត់បង់កីឡាករសំខាន់ៗជាច្រើន។

Salah ស្ថិតក្នុងចំណោមកីឡាកររកគ្រាប់បាល់បញ្ចូលទី បានច្រើនជាងគេនៅ Premier League នារដូវកាលនេះដោយរកបាន ៨ គ្រាប់ ពេលនេះត្រូវនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃ ដែលនឹងធ្វើឱ្យរូបគេអវត្តមាន ក្នុងការប្រកួតជាមួយ Leicester នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ។ Salah បានចូលរួមពិធីមង្គលការបងប្អូនប្រុសរបស់លោក Nasr នៅទីក្រុង Cairo កាលពីថ្ងៃអង្គារហើយរូបភាពបានលេចចេញ នៅលើបណ្តាញសង្គម របស់តារាបាល់ទាត់រូបនេះ រាំលេងក្នុងចំណោមភ្ញៀវមួយចំនួន។

គាត់បានពាក់របាំងមុខដោយទាញនៅក្រោមចង្ការបស់គាត់ នៅក្នុងរូបភាពជាច្រើនដែលត្រូវបានថតនៅក្នុងពិធីនោះ ដែលមានការចូលរួមពីមិត្តរួមក្រុមអន្តរជាតិ និងតារាឆ្នើម Mahmoud Trezeguet ផងដែរ។
សហព័ន្ធបាល់ទាត់អេហ្ស៊ីប បានប្រកាសថា Salah គឺជាសមាជិកតែម្នាក់គត់របស់ក្រុមអេហ្ស៊ីប ដែលបានធ្វើតេស្តវិជ្ជមាន មុនពេលដែលបង្ហាញកីឡាករបីនាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនឱ្យធ្វើការសាកល្បងម្តងទៀត។
សេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ពួកគេបានសរសេរថា «ការផ្លាស់ប្តូរលើកទីពីរត្រូវបានធ្វើឡើងសម្រាប់ Mohamed Salah ហើយលទ្ធផលបានបង្ហាញពីករណីវិជ្ជមានសម្រាប់ការឆ្លងវីរុសនេះ»៕