ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦ :៣០នាទីព្រឹក មានពលរដ្ឋប្រទះឃើញសត្វត្រីផ្សោត០១ក្បាលងាប់អណ្តែតទឹកទន្លេមេគង្គ ស្ថិតនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
យោងតាមស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្នុរ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យមើល សត្វត្រីផ្សោតដ៏កម្រនេះ ងាប់អណ្ដែតទឹក តែស្អុយបាត់ទៅហើយ ៕


