Bayern Munich សម្រេចបញ្ចប់កិច្ចពិភាក្សាចរចា បន្តកុងត្រាថ្មីឲ្យ Alaba

0

នៅថ្ងៃនេះមានការចេញផ្សាយពីសំណាក់ the Goal ថាអនាគតរបស់កីឡាករខ្សែការពារ David Alaba គឺកំពុងស្ថិតនៅក្នងភាពមិនច្បាស់លាស់ទៀតឡើយ ខណៈដែលក្លឹប Bayern Munich បានសម្រេចចិត្ត មិនបន្តកិច្ចពិភាក្សាគ្នាក្នុងការបន្តកុងត្រាថ្មីឡើយ។

ប្រភពដដែលបានសរសេរទៀតថា Bayern Munich បានសម្រេចចិត្តធ្វើបែបនេះនៅក្រោយពេលដែលបានត្រឹមបរាជ័យ ក្នុងការប៉ុនប៉ងបន្តកុងត្រាថ្មីឲ្យកីឡាករអូទ្រីសរូបនេះទាំងដែលថ្ងៃកំណត់សម្រាប់ក្លឹប ដែលបានដាក់គឺត្រឹមថ្ងៃទី៣១ ខែតុលាប៉ុណ្ណោះ។

ប្រធានក្លឹបលោក Herbert Hainer បាននិយាយថាកាលកំណត់បានមកដល់ទាំងដែលក្លឹបនិងកីឡាករ មិនអាចឈានទៅដល់ការព្រមព្រៀងគ្នាឡើយ ដោយឡែកភ្នាក់ងាររបស់កីឡាករក៏បានបញ្ជាក់ដែរថា
សំណើរចុងក្រោយដែលក្លឹបបានផ្តល់ឲ្យគឺ គួរឲ្យទទួលយកបានឡើយ៕

ប្រែសម្រួល៖ Lee